មានការស្រងាកចិត្តខ្លះផងដែរ ចំពោះក្រុមហ៊ុន SAMSUNG ក្នុងការ Update Android 4.0 Ice Cream Sandwich លើ Galaxy devices របស់ខ្លួនពុំបានតាមកាលកំណត់ អតិថិជនជាច្រើនមានការអន់ចិត្តចំពោះដំណឹងនេះ។
ICS បានផ្សព្វផ្សាយដំបូងបង្អស់ ជាមួយ SAMSUNG Galaxy Nexus S ដែលជា OS ជំនាន់ចុងក្រោយគេ ហើយវាក៏នៅមានកំហុសឆ្គងជាច្រើន ជាមួយគ្នានេះដែរ SAMSUNG បានសន្យាឲ្យឧបករណ៏ Smartphone របស់ខ្លួនអាចដំណើរការប្រព័ន្ធប្រតិបត្តិការថ្មីនេះ នៅពេលខាងមុខ។
SAMSUNG បានពន្យាពេលនៃការ Update Galaxy S ម្តងហើយម្តងទៀត បើទោះបីជា Galaxy S មាន Hardware ដូចគ្នានឹង Galaxy Nexus ក៏ដោយ។




