អត្ថបទទាំងអស់នៅក្នុង ព័ត៌មាន
ថ្នាំប៉ារ៉ាសេតាម៉ុល ៖ សូមប្រយ័ត្ន កុំប្រើហួសកំរិត
ឈឺ ក្បាល ឈឺខ្នង ឈឺពោះ ឈឺធ្មេញ ចុកដៃជើង ក្តៅខ្លួន គ្រុន រងាស្រៀវស្រាញ ចង់ផ្តាសាយ ។ល។ និង។ល។ នៅពេលមានអាការៈទាំងអស់នេះភ្លាម ជនគ្រប់រូបតែងនឹកឃើញភ្លាមដល់ថ្នាំ ប៉ារ៉ាសេតាម៉ុល គ្រប់ៗគ្នា។ ជាការពិតណាស់ ព្រោះនេះជាប្រសិទ្ធិភាពដំបូង ដែលក្រុមវេជ្ជសាស្ត្របង្កើតថ្នាំប៉ារ៉ាសេតាម៉ុល ឡើង ក្នុងបំណងចង់បំបាត់ការឈឺចាប់។ ប៉ុន្តែគ្រប់ថ្នាំទាំងអស់សុទ្ធតែមានផលប៉ះពាល់បន្ទាប់បន្សំ ខ្លះច្រើន ខ្លះតិច ទៅតាមប្រភេទថ្នាំ និងទៅតាមបុគ្គលអ្នកទទួលទាន។ ដើម្បីបានជ្រាបកាន់តែច្បាស់អំពី ពពួកថ្នាំ Paracétamol និងគ្រោះថ្នាក់នៃការប្រើប្រាស់ហួសកំរិត សូមស្តាប់ អៀង សុខម៉ិញ និងបទអន្តរាគមន៍របស់ អ្នកស្រី ឱសថការី ឃុន វ៉ារី នៅក្រុង Torcy …
បញ្ហាពលករចំណាកស្រុកនៅតែគ្មានដំណោះស្រាយ
ពលករខ្មែរនៅតែបន្តធ្វើចំណាកស្រុក គ្រប់ទិសទីដើម្បីរកកាងារធ្វើ នៅក្រៅប្រទេសដោយគ្មានសុវត្ថិភាព។ អ្នកខ្លះទទួលរងការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ អ្នកខ្លះត្រូវគេជួញដូរយកទៅធ្វើជាទាសករលើទូកនេសាទ និងអ្នកខ្លះទៀតត្រូវអាជ្ញាធរប្រទេសដទៃ ចាប់ខ្លួនដាក់ពន្ធនាគារ។ គ្រាន់ តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពលករខ្មែរជាង២០នាក់ត្រូវបានប្រទសជិតខាងបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីជាប់ពន្ធនាគារច្រើនឆ្នាំនៅក្នុងប្រទេសគេ។ ពលករខ្មែរជាច្រើនទៀតនៅបន្តរងទុក្ខ ឯក្រៅប្រទេសមិនទាន់ដោះស្រាយចេញ។ អាជ្ញាធរថៃបានបញ្ជូនអ្នកទោសខ្មែរ១៤នាក់ត្រឡប់មកកម្ពុជាវិញ កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីបានជាប់ពន្ធនាគារជាច្រើនឆ្នាំនៅក្នុងប្រទេសថៃ។ អ្នកទោសខ្មែរទាំង១៤នាក់នោះត្រូវបានតុលាការថៃផ្តន្ទាទោសឲ្យជាប់ ពន្ធនាគារ ចាប់ពី៣ឆ្នាំ រហូតដល់៧ឆ្នាំពីបទលួចឆ្លងដែនខុសច្បាប់ ចូលកាប់ឈើ បទលួចប្លន់ និងបទចោទពាក់ព័ន្ធនឹងគ្រឿងញៀន។ ប៉ុន្តែ ពេលនេះ ពួកគេបានរួចទោសវិញ ហើយទើបត្រូវគេចាប់បញ្ជូនឲ្យត្រឡប់មកស្រុកវិញ។ នៅមានពលករខ្មែរជាច្រើនទៀតដែលកំពុងជាប់ទោសនៅក្នុងប្រទេសថៃ។ កាលពីថ្ងៃសុក្រ ពលករខ្មែរ៨នាក់ក៏ត្រូវបានអាជ្ញាធរប្រទេសឡាវដោះលែងឲ្យវិល ត្រឡប់មកទឹកដីកម្ពុជាវិញដែរ បន្ទាប់ពីអាជ្ញាធរឡាវចាប់ដាក់ពន្ធនាគារអស់រយៈពេល ១ខែពីបទឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្នុងទឹកដីគេ។ នៅសល់អ្នកភូមិខ្មែរ២០នាក់ទៀតកំពុងជាប់ពន្ធនាគារក្នុងប្រទេសឡាវ នៅឡើយ។ ក្រសួងការបរទេសកម្ពុជាក៏កំពុងសហការជាមួយសមត្ថកិច្ចឥណ្ឌូនេស៊ី ដើម្បីនាំពលករខ្មែរមួយក្រុមទៀតដែលត្រូវគេជួញដូរទៅធ្វើកម្មករ នេសាទក្នុងដែនសមុទ្រថៃ ហើយរសាត់អណ្តែតចូលក្នុងដែនទឹកឥណ្ឌូនេស៊ីនោះឲ្យត្រឡប់មកវិញផង ដែរ។ …
ថ្នាំអេដស៍រកឃើញហើយ
យោងតាមគេហទំព័រ Sbio.info ចេញផ្សាយជាភាសារុស្ស៊ី នឹងបានបកប្រែដោយ Google Translate ជាភាសាអង់គ្លេសបង្ហាញថា ក្រុមអ្នកវិទ្យាសាស្ត្រនៅ Ural ប្រទេសរុស្ស៊ី បានរកឃើញឱសថព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយ ១០០%។ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ មានគម្រោងផលិតឱសថថ្មីនេះនៅក្នុងឆ្នាំ ២០១២ខាងមុខ។ បច្ចុប្បន្នឱសថនេះត្រូវឲ្យឈ្មោះថា “Profital” ហើយកំពុងស្ថិតក្នុងការពិសោធន៍វេជ្ជសាស្ត្រទៅលើមនុស្សពិត។ អ្នកវិទ្យាសាស្ត្រដដែលអះអាងថា ឱសថនេះមានប្រសិទ្ធភាពព្យាបាលវីរុស HIV ឲ្យជាដាច់ក្នុងរយៈពេល១ខែ។ អំឡុងពេលនៃការធ្វើតេស្តសាកល្បងជំហានដំបូង បានរកឃើញថា អ្នកជំងឺដែលទទួលទានថ្នាំនេះរយៈពេលមួយខែនឹងជាសះស្បើយតែម្ដង។ ដើម្បីបញ្ជាក់ឲ្យច្បាស់ ក្រុមអ្នកវិទ្យាសាស្ត្របានយកក្រុមអ្នកផ្ទុកជំងឺឱកាសនិយមមួយ ក្រុមមកព្យាបាល។ ក្រៅពីនេះ បន្ទាប់ពីទទួលការព្យាបាលបាន ១ខែ ក្រុមអ្នកវិទ្យាសាស្ត្របានយកឈាមរបស់អ្នកជំងឺទាំងនោះទៅពិនិត្យ និងបានរកឃើញ គ្មានផ្ទុកមេរោគអេដស៍នោះឡើយ។ តាងនាមជាប្រធានក្រុមអ្នកស្រាវជ្រាវ លោក Sergei Rodionov បានគូសបញ្ជាក់ថា ពួកគេបានត្រៀមរួចរាល់ដើម្បីផលិតឱសថនេះចែកចាយដល់ទីផ្សារ …
Justin Bieber ជាតារាចំរៀងដែល គេស្វែងរកច្រើនជាងគេបង្អស់នៅក្នុង Search Engine Bing របស់ក្រុមហ៊ុន Microsoft
តារាចំរៀង ប៉ុប Justin Bieber បានឋិតនៅលំដាប់លេខ ១ នៅក្នុងឆ្នាំ ២០១១ នេះ ក្នុង Search Engine របស់ក្រុមហ៊ុន Microsoft ដែលកាលពីឆ្នាំទៅ តារាចំរៀងសញ្ជាតិ Canada រូបនេះឋិតនៅលំដាប់ទី ៦។ Top ten most searched person in 2011 according to Bing: ១. Justin Bieber ២. Kim Kardashian ៣. Jennifer Aniston ៤. Lindsay …
ពិធីហែលទឹកប្រចាំឆ្នាំក្នុងថ្ងៃChristmas នៅទីក្រុង London
សមាជិកនៃក្រុម Serpentine Swimming Club បានឡើងពីក្នុងទឹកបន្ទាប់ពីបញ្ចប់ការប្រកួតហែលទឹកពាន់រង្វាន់ Peter Pan Cupក្នុងថ្ងៃ Christmas នៅ Hyde Park នៃទីក្រុង London កាលពីថ្ងៃទី ២៥ កន្លងទៅនេះ ហើយពិធីនេះធ្វើជារៀងរាល់ឆ្នាំចាប់ពី ឆ្នាំ ១៨៦៤ មកម្លេះ ។
Angkor2day.com
www.angkor2day.com ជាវេបសាយផ្ទាល់ខ្លួនមួយ ដែលខ្ញុំបង្កើតឡើង ដើម្បីចូលរួមចំណែកបង្កើនចំណេះដឹង ផ្នែកបច្ចេកវិទ្យាដល់សិស្សានុសិស្សខ្មែរ ក៏ដូចមហាជនទូទៅ ហើយវេបសាយនេះមានឈ្មោះជាភាសាជាតិថា រាជធានីអង្គរសព្វថ្ងៃ វេបសាយទាំងមូលនឹងសរសេរជាភាសាជាតិទាំងអស់។ ខ្ញុំរីករាយនឹងទទួលការរិះគុណកែលំអពីសំណាក់បងប្អូនទាំងអស់ដោយរីករាយ ដើម្បីឲ្យវេបសាយនេះកាន់តែជាប្រយោជន៏ដល់ប្រជាជន និងប្រទេសជាតិទាំងមូល ។ សូមអរគុណ.









